09/11/2026
13 Promax ប្រើច្រើនឆ្នាំហើយ មិនដែលគិតថាចង់ឡើងសេរីសូម្បីម្តង លុះត្រាតែវាគាំងពិបាកប្រើ ឥឡូវបែកអេក្រង់ទៀតមិនទាន់បានយកទៅដូរ។ (សព្វថ្ងៃប្រើ 13 ពីរគ្រឿង មួយគ្រឿងទៀតគេទិញអោយ បើគេមិនទិញអោយមិនស្រួលប្រើ 13 មួយ 11មួយហើយ)។
ប្អូនៗដែលមិនថាចំណូលតិច ឬចំណូលច្រើន ប្រើអ្វីដែលជាតម្រូវការចាំបាច់ កុំទិញរបស់តាមចំណង់។ បើប្អូនៗចូលចិត្តទិញអ្វីដែលមិនចាំបាច់ នោះមិនយូរមិនឆាប់ប្អូននឹងលក់របស់ដែលចាំបាច់ ឬគ្មានលុយទិញរបស់ចាំបាច់។ បងនិយាយមិនថាបងល្អ ឬពូកែជាងប្អូនៗទេ តែបងឆ្លងកាត់បទពិសោធន៍ច្រើន មានកំហុសច្រើន ដែលអាចចែករំលែកកំហុសទាំងអស់នោះសម្រាប់ជាបទពិសោធន៍ដល់ប្អូនៗ។