2026-11-15
🇰🇭❤️🇨🇦 Quel beau moment de voir le premier ministre du Canada, Mark Carney, le président français Emmanuel Macron, ainsi que le premier ministre du Québec, Paul St-Pierre Plamondon, réunis à Phnom Penh à l'occasion du Sommet de la Francophonie 2026. 🌏
En tant que Cambodgienne vivant au Québec, je ressens une immense fierté de voir mon pays d'origine accueillir des dirigeants internationaux et rayonner sur la scène mondiale.
C'est aussi un beau symbole des liens qui unissent le Cambodge, le Canada et le Québec, à travers la langue française, la culture et la coopération internationale.
❤️ Le Cambodge, mes racines.
💙 Le Québec, là où j'ai construit ma vie.
🇨🇦 Le Canada, mon pays d'adoption.
Trois identités qui font partie de mon histoire et qui me tiennent profondément à cœur. ❤️
ពិតជាមានមោទនភាព និងរំភើបណាស់ ដែលបានឃើញនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ប្រធានាធិបតីបារាំង លោក Emmanuel Macron ព្រមទាំងនាយករដ្ឋមន្ត្រីខេត្តកេបិច លោក Paul St-Pierre Plamondon និងថ្នាក់ដឹកនាំអន្តរជាតិជាច្រើនរូប បានជួបជុំគ្នានៅរាជធានីភ្នំពេញ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦។ 🌏
ក្នុងនាមជាស្ត្រីខ្មែរម្នាក់ដែលកំពុងរស់នៅក្នុងខេត្តកេបិច ប្រទេសកាណាដា ខ្ញុំពិតជាមានមោទនភាពដែលបានឃើញប្រទេសកំណើតរបស់ខ្ញុំទទួលស្វាគមន៍ថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនានា និងបង្ហាញពីវប្បធម៌ សក្ដានុពល និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍នេះក៏ជានិមិត្តរូបដ៏ស្រស់ស្អាតនៃទំនាក់ទំនងរវាងកម្ពុជា កាណាដា និងខេត្តកេបិច តាមរយៈភាសាបារាំង វប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
❤️ កម្ពុជា ជាឫសគល់របស់ខ្ញុំ។ 💙 កេបិច ជាទីកន្លែងដែលខ្ញុំបានកសាងជីវិត។ 🇨🇦 កាណាដា ជាប្រទេសទីពីរដែលខ្ញុំហៅថាផ្ទះ។
ទីកន្លែងទាំងបីនេះ សុទ្ធតែជាផ្នែកមួយនៃដំណើរជីវិត និងមានតម្លៃយ៉ាងជ្រាលជ្រៅនៅក្នុងបេះដូងរបស់ខ្ញុំ